ផ្នែកស្តុក (២នាក់)
ថ្ងៃផុតកំនត់ : 30-June-2022
ទីតាំងការងារ : កំពង់ស្ពឺ

ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង​ បានចុះបញ្ជីនៅក្នុងឆ្នាំ​២០១៥​ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការនាំចូល និងចែកចាយម៉ូតូស៊េរីថ្មីម៉ាក  ស្កាយ គ្រប់ប្រភេទ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
​​​ក្រុមហ៊ុន 
អ៊ី-ស៊ីម ត្រេឌីង ប្តេជ្ញានឹងកសាងម៉ូតូម៉ាកស្កាយ ប្រកបដោយគុណភាព មានមុខងារទំនើប និងមានអត្ថប្រយោជន៍ខ្ពស់ និងផ្តល់ឧត្តមភាពផែ្នកសេវាកម្ម​ ប្រកបដោយនិរន្តភាព
និងវឌ្ឍនភាពក្នុងទីផ្សារម៉ូតូ
 ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសបុគ្គលិក ជំនួយការផ្នែកស្តុក ដែលមានបុគ្គលិកលក្ខណ:ល្អ​ យកចិត្តទុក​ដាក់នឹងការងារ
ម៉ត់ចត់ ពូកែរៀបចំស្តុក អោយមកបំរើការងារក្នុងក្រុមហ៊ុនយើងខ្ញុំ។​ បុគ្គលិក នឹងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ និងទទួលអត្ថប្រយោជន៍បន្ថែមផ្សេងៗ​​ ​ដោយយោងតាមគុណវឌ្ឍន៍។​

ការទទួលខុសត្រូវ
- ជួយទទួលខុសត្រូវចំបងលើការត្រួតពិនិត្យស្តុកម៉ូតូមួយទឹក និងម៉ូតូថ្មី ចេញ-ចូល ប្រចាំថ្ងៃ។
- ជួយរាប់ស្តុកគ្រឿងបន្លាស់ ស្តុកចាស់ ជាប្រចាំ និងរាយការជូនដល់ផ្នែកលក់។
- ត្រូវធ្វើការត្រួតពិនិត្យមុនប្រគល់ទំនិញអោយបានល្អិតល្អន់ និងសហការជាមួយនឹងក្រុមជាងជួសជុលក្នុងការពិនិត្យមើល និងកែសំរួលម៉ូតូចាស់
​​  និងថ្មីដែលចល័តចេញ-ចូល នៅទីស្នាក់ការកណ្តាល សាខា និងដេប៉ូ ព្រមទាំងជួយសំរួលដល់ការដឹកជញ្ជូន។
- ទទួល និងបញ្ជាក់ ពិនិត្យផ្ទៀងផ្ទាត់នូវបញ្ជី បញ្ជាទិញ បញ្ជីប្រគល់ទំនិញ និងរក្សាទុកនូវឯកសារទាំងអស់អោយបានត្រឹមត្រូវនៅពេលទទួល និងប្រគល់។
- រៀបចំទុកដាក់ស្តុកអោយបានត្រឹមត្រូវ ស្អាត មានសណ្តាប់ធ្នាប់ រួមទាំងកន្លែងផ្ទុកស្តុកដោយអនុលោមតាមគោលការណ៍សុវត្ថិភាព។
- រៀបចំឯកសាររដ្ឋបាល ​​ឯកសារលក់ ផ្សេងៗដែលពាក់ព័ន្ទ។
- ចំពោះភារកិច្ច និងការទទួលខុសត្រូវដទៃទៀត និងត្រូវបានចាត់តាំងដោយប្រធានគ្រប់គ្រងស្តុក។

លក្ខខណ្ឌតម្រូវ
- អាចប្រើប្រាស់កុំព្យូទ័របាន (Microsoft Office...)
- ឥរិយាបថល្អ មានឆន្ទះខ្ពស់
- ស្មោះត្រង់ បត់បែន ចូលចិត្តរៀនបន្ថែម តស៊ូនិងការងារ 
- មានឆន្ទះការងារជាក្រុម និងអាចទ្រាំនូវសម្ពាធការងារ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញដាក់ពាក្យសុំបំរើការងារ និងប្រវត្តិរូប ផ្ញើតាមរយៈ  
អាសយដ្ឋាន៖ ភូមិព្រៃស្លឹក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
អ៊ីម៉ែល      : info@e-simtrading.com
ទូរស័ព្ទ៖     : 061 666102
ទូរស័ព្ទដៃ   : 096 9999102
គេហទំព័រ   : www.e-simtrading.com