អំពីក្រុមហ៊ុន

ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីង​បានចុះបញ្ជីនៅក្នុងឆ្នាំ​២០១៥​ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការនាំចូល និងចែកចាយម៉ូតូស៊េរីថ្មីម៉ាក ស្កាយ គ្រប់ប្រភេទ ទូទាំង
ព្រះរាជាណាចក្រកម្ពុជា។​ ​ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីងប្តេជ្ញានឹងកសាងម៉ូតូម៉ាកស្កាយ ប្រកបដោយគុណភាព មានមុខងារទំនើប និងមានអត្ថប្រយោជន៌ខ្ពស់
និងផ្តល់ឧត្តមភាពផែ្នកសេវាកម្ម​ ប្រកបដោយនិរន្តភាព និងវឌ្ឍនភាពក្នុងទីផ្សារម៉ូតូ។​ ​ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន
ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីងបាន នឹងកំពុងនាំចូលម៉ូតូ​ដែល​​មានតំលៃសមស្របទៅជីវភាពរបស់អ្នកប្រើប្រាស់​ ដែលមានរចនាម៉ូតទំនើបទាន់សម័យ ខាងស្រួល
ក្នុងការប្រើប្រាស់​ បានគ្រប់ស្ថានភាពផ្លូវ។​ ​
ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីងមានមោទនភាពក្នុងការនាំចូល និងចែកចាយម៉ូតូស្កាយស៊េរីថ្មី គ្រប់មូដែល និងព្រមទាំង
មានចែកចាយ​ លក់ចេញ និងទិញចូលម៉ូតូមួយទឹក គ្រប់ស៊េរី។​
ចក្ខុវិស័យ​កសាងទំនាក់ទំនងយ៉ាងជិតស្និទ ជាមួយនឹងអតិថិជនអ្នកប្រើប្រាស់ និងភាគីដេប៉ូ​ជា
ដៃគូពាណិជ្ជេកម្ម ដើម្បីវិវឌ្ឍន៌ក្លាយជាអ្នកឈាមុខគេក្នុងការ
ផ្គត់ផ្គង់ម៉ូតូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។​​បេសកកម្ម ផ្តល់ផលិតម៉ូតូនិងសេវាកម្ម​ប្រកបដោយ
គុណភាព​ជូនដល់អតិថិជន ក្នុងការលើកកំពស់ស្តង់ដាជីវភាពពលរដ្ឋ ក្នុងសង្គមកម្ពុជា។

គុណតំលៃ  
- សុខដុមរមនា​ការធ្វើការដោយមានការសហការយ៉ាងជិតសិ្នទ និងជាធ្លុងតែមួយ ដើម្បីសំរេចគោលដៅរួម​ ដោយផ្សារភ្ជាប់ចក្ខុវិស័យរួមនៃអនាគត​ទៅនឹងសហគមន៌
​ អ្នកប្រើប្រាស់​​ ឈានទៅរកភាពសុខដុម។​
- ក្រមសីលធម៌​រក្សាទំនាក់ទំនងជាមួយនឹងអតិថិជន តាមរយះការអភិវឌ្ឍន៌ និងរក្សានូវ​ក្រមសីលធម៌វិជ្ជាជីវះការងារល្អជាមួយនឹងអតិថិជន។​​​  
- ការគោរព​ការគោរពអតិថិជន គឺជាអាទិភាពទី១ និងការអោយតំលៃទៅលើសក្កដា នុពល និងសមិទ្ធផលដែលជាស្នាដៃ គឺជាតំលៃស្នូលរបស់ក្រុមហ៊ុន។​​​
- ស្មារតីក្រុមកិច្ចសហការ និងការចូលរួមចំណែកក្នុងការងារយ៉ាងសកម្មនៅក្នុងក្រុម ប្រកបដោយ​ប្រសិទ្ធភាព។