មុខរបរ
 
អាជីព និងឱកាសការងារ

សេវាកម្មជួសជុល ត្រូវបានផ្តល់ជូនដល់អតិថិជនដែលជាអ្នកប្រើប្រាស់ តាមរយះក្រុមបច្ចេកទេសដែលមាន​បទពិសោធន៌ និងទទួលការបណ្តុះបណ្តាលស្ទាត់ជំនាញ​ ជាចំណុចស្នូល
របស់ក្រុមហ៊ុន ក្នុងការផ្តល់ភាព​​ទុកចិត្ត ដល់អតិថិជន​​ក្នុងការទិញ​និងប្រើប្រាស់។​ ការទិញផលិតផលម៉ូតូស្កាយ និងក្លាយជាម្ចាស់ម៉ូតូស្កាយ​ គឺជាបទពិសោធន៌ដ៏រីករាយ ដោយសារ
មានការជឿជាក់លើគុណភាព និងការផ្តល់សេវាកម្មជួសជុលយ៉ាងដិតដល់របស់​ក្រុមហ៊ុន។ លើសពីនេះ ការផ្តល់សេវាកម្មរហ័សទាន់ចិត្ត​ ប្រកបដោយ  គុណភាព និងប្រសិទ្ធភាព
ខ្ពស់​តាមរយះដេប៉ូដែលជាភាគីដៃគូរបស់ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីង​ទូទាំងប្រទេសកម្ពុជា។
សេវាកម្មជួសជុលរយះដេប៉ូភាគីដែគូ​​ ដែលស្ថិតនៅក្បែរអតិថិជន ធ្វើអោយអតិថិជនប្រើប្រាស់មានភាពស្ងប់ចិត្ត​ និងកក់ក្តៅ ក្នុងការប្រើប្រាស់អស់ការព្រួយបារម្មណ៌។
​ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះ​ខាត ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីងបានតែងតាំងរោងជាងជួស      ជុលម៉ូតូ​ ដែលជាដៃគូសហការដ៏ប្រពៃ នៅក្នុងការជួសជុល
និងផ្តល់សេវាកម្មថែទាំ នៅតាមទីតាំង​ដែលពុំទាន់មានសេវាកម្មគ្រប់ ដណ្តប់ទៅដល់​ផងដែរ​ ហើយរោងជាងជួសជុលម៉ូតូទាំងនេះ សុទ្ធតែបានទទួលនូវការបណ្តុះ​
បណ្តាល និងការគាំទ្រ​ផ្នែក  បច្ចេកទេសមកពីក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន​។​