សារស្វាគមន៍


ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង សូមស្វាគមន៍
!

ការវិវត្តន៌ចេញពីអាជីវកម្មខ្នាតតូច បោះជំហ៊ានចូលទៅក្នុងអាជីវកម្មមានស្តង់ដាខ្នាតធំ​​ គឺតំរូវក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង មានការខិតខំ​ប្រើអស់ពី​លទ្ធភាព​ ក្នុងការប្រើប្រាស់ធនធាន
​និងកំលាំងកាយចិត្ត​ ដើម្បីសំរេច​នូវទីសដៅយុទ្ធសាស្រ្ត លើសពីការរំពឹងទុក។​ ​​ មុននឹងក្លាយជា​ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង ដេប៉ូលក់ម៉ូតូឈុនហោ ជាគឺឈ្មោះដើម ហើយមាន
វត្តមាននៅលើទីផ្សារតាំងពីឆ្នាំ​២០០៥​ រហូតមកដល់ឆ្នាំ​២០១៥ ទើប​ចុះ បញ្ជីពាណិជ្ជកម្ម​ ដោយមាននាមអាករណ៌ថា ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង​។​
ការសំរេចសមិទ្ធភាព​ ជោគជ័យមកដល់សព្វថ្ងៃនេះ គឺដោយសារ​កត្តាភាគី​​​ជាដៃគូរដេប៉ូមានសហការណ៌យ៉ាងជិត និងការគាំទ្រយ៉ាងខ្លាំងក្លា​ចំពោះក្រុមហ៊ុនយើងខ្ញុំ​​ ហើយការ
ជាកត្តាឈានដល់ទិសដៅ​ក្លាយជា​​កុ្រមហ៊ុនផ្នែកផ្គត់ផលិតឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំៗក្នុងការផ្គត់ផ្គង់ម៉ូតស៊េរីថ្មី ទំនើប និងម៉ូតូមួយទឹក ស្របតាមលក្ខ័ណ្ឌ
​តំរូវរបស់អតិថិនប្រើប្រាស់ និង ដេប៉ូភាគីជាដៃគូពាណិជ្ជកម្ម។​​​​

ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង បានក្លាយជាក្រុមហ៊ុនឈាមុខគេក្នុងការនាំចូលផលិតផលម៉ូតូមកពីប្រទេសតៃវ៉ាន់ ស៊េរីថ្មី ច្រើនប្រភេទ ច្រើនម៉ូដែលមានគុណភាពខ្ពស់​តាមស្តង់ដា​​​​សង្ហបុរី
មានតំលៃសមរម្យស្រមតាមតំរូវ​ការ​​របស់អតិថិជនដែលជាអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រ​​​កម្ពុជា​​​​ ដើម្បីចូលរួមចំណែកក្នុងការជួយ លើកកំពស់មុខមាត់ និងស្តង់ដាជីវភាពរបស់ប្រជាជនកម្ពុជា។

ការផ្តល់សេវាកម្មជួសជុល​​ និងតំហែទាំងម៉ូតូ សំរាប់អតិថិជនដែលជាអ្នកប្រើប្រាស់​ គឺជាកាតព្វកិច្ចចំបងរបស់ក្រុមហ៊ុនអ៊ីស៊ីមត្រេឌីង។​ ដោយប្រើយុទ្ធសាស្រ្តឈ្នះៗ
ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង បាននឹងកំពុងពង្រីកដែនសីមាសាខាសេវាកម្មជួសជុល​ នៅតាមតំបន់ប្រជុំជន និងដាច់ស្រយាល ដើម្បីធានាអោយបាននូវសេវាកម្មថែទាំដ៏មានប្រសិទ្ធភាព
ខ្ពស់រហស័ទាន់ចិត្ត និងបង្កើនទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន​ អ្នកប្រើប្រាស់។​​
ក្រុមហ៊ុន អ៊ី-ស៊ីមត្រេឌីង យើងខ្ញុំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះដេប៉ូ ដែលជាភាគីដៃគូពាណិជ្ជកម្មដ៏រឹងមាំ​ និងចំពោះអតិថិជនអ្នកប្រើប្រាស់ ដែលបាន
គាំទ្រនូវផលិតផលម៉ូតូស្កាយយើងខ្ញុំ និងសូមជូនពរ​អោយបានចំរុងចំរើន ក្នុងការអាវជីកម្ម និងយើងខ្ញុំការងារគ្រប់ភារកិច្ច។​ 


សូមអរគុណ!


ហត្ថលេខា​



 
ស៊ីម សៀមនី