ប្រធានផ្នែកលក់ (១នាក់)
ថ្ងៃផុតកំនត់ : 15-August-2021
ទីតាំងការងារ : កំពង់ស្ពឺ
ក្រុមហ៊ុន អ៊ី-ស៊ីម ត្រឌីង បានចុះបញ្ជីនៅក្នុងឆ្នាំ២០១៥ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការនាំចូល និងចែកចាយម៉ូតូស៊េរីថ្មីម៉ាកស្កាយ នៅក្នងទីផ្សារប្រទេសកម្ពុជា។
ក្រុមហ៊ុន បេជ្ញា និងកសាងម៉ូតូម៉ាកស្កាយ ប្រកបដោយគុណភាព មានមុខងារទំនើប និងមានប្រយោជន៍ ផ្តល់ឧត្តមភាពសេវាកម្ម ប្រកបដោយនិរន្តភាព
និងវឌ្ឍនភាពក្នុងទីផ្សារម៉ូតូ។

ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិក ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានបុគ្គលិកលក្ខណៈល្អ យកចិត្តទុកដាក់ និងការងារ ហ្មត់ចត់ ពូកែរៀបចំការងារ
សម្រាប់បម្រើការងារក្នុងក្រុមហ៊ុនយើងខ្ញុំ។ បុគ្គលិក និងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ និងអត្ថប្រយោជន៍បន្ថែមផ្សេងៗ ដោយយោងទៅតាមគុណវឌ្ឍន៍។

- ការទទួលខុសត្រូវ
-  ទទួលខុសត្រូវក្នុងការលក់ម៉ូតូ សំរេចទិសដៅតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រង
-  អនុវត្តដំណើរការលក់ ការស្វែងរកអតិថិជន រក្សាទំនាក់ទំនងជាមួយអតិថិជនអោយបានល្អ
-  ស្វែងយល់ និងវិភាគអំពីតំរូវការរបស់អតិថិជន និងដំណោះស្រាយជូនអតិថិជននៅពេលមានបញ្ហាផ្សេងៗដែលកើតមានឡើង
- ​​​ ទទួលខុសត្រូវក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអតិថិជន ជាញឹកញាប់ចុះសួរសុខទុក្ខ​ការហៅទូរស័ព្ទ
-  អញ្ជើញអតិថិជនមកកាន់ហាង ដើម្បីមកមើល និងទិញម៉ូតូ
-  កត់កំណត់ត្រាច្បាស់លាស់នូវរាល់ព័ត៌មានអតិថិជនដែលបានមកទិញ និងមើលម៉ូតូ
-  សហការជាមួយក្រុមការងារ និងបំពេញរបាយការណ៍តាមកាលានុវត្ត
-  ចំពោះភារកិច្ច និងការទទួលខុសត្រូវដទៃទៀត ត្រូវបានចាត់តាំងដោយប្រធានគ្រប់គ្រង

- លក្ខខ័ណ្ឌតម្រូវ
-    បញ្ចប់ថ្នាក់បរិញ្ញាបត្រ
-    មានបទពិសោធន៍ការងារ ផ្នែកដែលពាក់ព័ន្ធ
-    ឥរិយាបថល្អ មានឆន្ទៈខ្ពស់
-    ស្មោះត្រង់ បត់បែន ចូលចិត្តរៀនសូត្របន្ថែម តស៊ូនឹងការងារ
-    អាចធ្វើការងារជាក្រុម

បើបេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញដាក់ពាក្យសុំបំរើការងារ និងប្រវត្តិសង្ខេប ឬផ្ញើតាមអ៊ីម៉ែល
- អ៊ីម៉ែល         : info@e-simtrading.com
- ទូរស័ព្ទ         : 025 6666 166 / 096 9999102
- គេហទំព័រ     : www.e-simtrading.com
- អាស័យដ្ឋាន : ផ្លូវជាតិលេខ៤ ភូមិព្រៃស្លឹក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ