ទីប្រឹក្សាផ្នែកលក់ (១នាក់)
ថ្ងៃផុតកំនត់ : 30-June-2022
ទីតាំងការងារ : កំពង់ស្ពឺ
 ចេញពីអាជីវកម្មគ្រួសារខ្នាតតូចនិងឆ្ពោះទៅមុខការពង្រីកដ៏ធំរបស់ក្រុមហ៊ុនដែលមានលក្ខណៈ ស្តង់ដារក្នុងស្រុកវាគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង
ដែលយើងបានប្រឹងប្រែង និងរីកចម្រើនជាងអ្វីដែលយើងរំពឹងទុក។ ក្រុមហ៊ុន អ៊ី-ស៊ីមស៊ីធីត្រេឌីងខូអិលធីឌី បោះជំហានចូលទីផ្សារក្នុងស្រុកកម្ពុជាក្នុង
ឆ្នាំ ២០១៥ ហើយបានដាក់ខ្លួនយើងឱ្យក្លាយជាអ្នកប្រើចុងក្រោយ និងដៃគូអាជីវកម្មដើម្បីវិវឌ្ឍន៍ និងអភិវឌ្ឍខ្លួនយើងក្នុងនាមជាអ្នកផ្គត់ផ្គង់ម៉ូតូនាំមុខ
គេមួយនៅក្នុងប្រទេសកម្ពុជា។
 ទំនួលខុសត្រូវចំបង-   
-    ទទួលខុសត្រូវក្នុងការលក់ម៉ូតូ សំរេចទិសដៅតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រង
-    អនុវត្តដំណើរការលក់ ការស្វែងរកអតិថិជន រក្សាទំនាក់ទំនងជាមួយអតិថិជនអោយបានល្អ
-    ស្វែងយល់ និងវិភាគអំពីតំរូវការរបស់អតិថិជន និងដំណោះស្រាយជូនអតិថិជននៅពេលមានបញ្ហាផ្សេងៗដែលកើតមានឡើង
-    ទទួលខុសត្រូវក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនជាញឹកញាប់ចុះសួរសុខទុក្ខ​ការហៅទូរស័ព្ទអញ្ជើញអតិថិជនមកកាន់ហាង ដើម្បីមកមើល និងទិញម៉ូតូ
-    កត់កំណត់ត្រាច្បាស់លាស់នូវរាល់ព័ត៌មានអតិថិជនដែលបានមកទិញ និងមើលម៉ូតូ
-    សហការជាមួយក្រុមការងារ និងបំពេញរបាយការណ៍តាមកាលានុវត្ត
-    ចំពោះភារកិច្ច និងការទទួលខុសត្រូវដទៃទៀត ត្រូវបានចាត់តាំងដោយប្រធានគ្រប់គ្រង 

លក្ខខណ្ឌនៃការជ្រើសរើស
-    បញ្ចប់ថ្នាក់បរិញ្ញាបត្រ
-    មានបទពិសោធន៍ការងារ ផ្នែកដែលពាក់ព័ន្ធ
-    ឥរិយាបថល្អ មានឆន្ទៈខ្ពស់
-    ស្មោះត្រង់ បត់បែន ចូលចិត្តរៀនសូត្របន្ថែម តស៊ូនឹងការងារ
-    អាចធ្វើការងារជាក្រុម

 បេក្ខជនដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនង
ទូរស័ព្ទលេខ៖​ 078 644 643 / 025 6666 166
អ៊ីម៉ែល៖ info@e-simtrading.com to CC siemny.sim@gmail.com