ដំណើរកំសាន្តទៅកាន់កោះស្មាច់ ក្នុងថ្ងៃឆ្លងឆ្នាំ ២០១៧ ចូល ២០១៨

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន អ៊ី-ស៊ីម ត្រេឌីង បានរៀបចំដំណើរសម្រាប់បុគ្គលិក ក្នុងឱកាសឆ្លងឆ្នាំសាកល ២០១៨​
ក្នុងដំណើរកំសាន្តនោះជាមានការចូលពីលោកនាយក ព្រមទាំងក្រុមគ្រួសារ និងបុគ្គលិក គ្រប់ផ្នែកទាំងអស់ នៅវេលាម៉ោង ៧:៣០០នាទី
សកម្មភាពរៀបចំចេញដំណើរដោយរថយន្តក្រុងឆ្ពោះទៅកាន់ទីរួមស្រុកបុទុមសាគរ នៃខេត្តកោះកុង។​ នៅតាមផ្លូវធ្វើដំណើរលើរថយន្តក្រុង
មានការច្រៀងចំរៀង ក៏ដូចជាការលេងល្បែងកំសាន្តផ្សេងៗ មិនយូរប៉ុន្មាននៅវេលាម៉ោងប្រហែល​ ១២:00នាទី យើងក៏បានទៅដល់គោលដៅ
នៃដំណើរកំសាន្ត បន្ទាប់ពីចុះពីរថយន្តក្រុង ក៏មានការបន្តដំណើរដោយទូកនៅលើផ្ទៃទឹកពណ៌ខៀវ ទស្សនាជុំវិញកោះស្តេចកោះខ្មោច កោះអំពិល
ហើយបានទៅឈប់បោះជុំរំនៅលើកោះស្មាច ដែលមានឆ្នេរខ្សាច់សរស្អាត ។